Khmer Version
  • ទំព័រដើម
  • អំពីយើង
  • ទីតាំង
  • ទំនាក់ទំនង
  • បរិច្ចាក
  • English

និមិត្តរបស់យើងៈហេតុអ្វីបានជាយើងនៅទីនេះ?
យើងចង់ក្លាយជាគ្រួសារនៃកី្តស្រលាញ់ដែលរីកចំរើនដើម្បីថ្វាយសេរីរុងរឿងដល់ព្រះជាម្ចាស់និងនាំសេរីភាពដល់ ប្រជាជនទាំងក្នុង និងក្រៅប្រទេសកម្ពុជា។
  •  គ្រួសារនៃកី្តស្រលាញ់ដែលរីកចំរើន-យើងចង់ក្លាយជាគ្រួសារមួយដែលមានសមាជិកមកពីប្រភព និងជាតិសាសន៏ខុសគ្នា ហើយ​ប្តេជ្ញាចិត្តស្រលាញ់បំរើនិងប្រទានពរគ្នាទៅវិញទៅមក។យើងចង់កសាងក្រុមជំនុំមួយដែលគួរឲ្យកត់សំគាល់ហើយរឹងមាំ​នៅទីក្រុងភ្នំពេញ ជាក្រុមជំនុំដែលចង់រីកចំរើនក្នុងព្រះគុណ ក្តីស្រលាញ់ ចេស្តារ និង ប្រាជ្ញារបស់ព្រះជាម្ចាស់។ 
  • ថ្វាយសេរីរុងរឿងដល់ព្រះជាម្ចាស់-​ យើងស្រលាញ់ព្រះជាម្ចាស់អស់ពីចិត្ត ព្រលឹង និងអស់ពីកំលាំងកាយរបស់យើង។ យើងមានក្តីអំណរជាមួយព្រះអង្គ ហើយយក​ទ្រង់ជាអ្នកទី១នៅគ្រប់កាលៈទេសៈនៃជីវិតរបស់យើង។
  • នាំសេរីភាពដល់ប្រជាជនក្នុងនិងក្រៅប្រទេសកម្ពុជា-យើងចង់ឃើញមនុស្សក្នុងទីក្រុង និងជុំវិញពិភពលោកស្គាល់និងទទួលបាន​ក្តី​ស្រលាញ់​និងសេរី​ភាពពីព្រះជាម្ចាស់។ យើងចង់បង្កើតសាវ័ក រួចផ្តល់ឪកាសឲ្យគេបម្រើស្របតាមសក្តានុពលរបស់គេ យើងចង់បណ្តុះបណ្តាលអ្នកដឹកនាំផ្សេងៗទៀត យើងចង់ប្រទានពរដល់ទីក្រុងរបស់យើង យើងចង់កសាងក្រុមជំនុំនិងឈោងចាប់ដល់ជាតិសាសន៏ផ្សេងៗទៀត។
      ក្រុមអ្នកដឹកនាំ
Picture
សយ​ ស្តំ
ស្តំ ជាសមាជិកក្រុមជំនុំ តាំងពីឆ្នាំ ២០០៩។ ស្ដំមានចិត្តឆេះ​ឆួល​ចង់​ឃើញមនុស្សរីកចំរើនជា​មួយសេចក្ដី​ស្រលាញ់
នឹងថែរក្សាគ្នាទៅវិញទៅមក ហើយគាត់ជួយក្រុមជំនុំឲ្យបង្ហាញពីសេចក្ដីស្រឡាញ់នឹងចិត្ដមេត្តាករុណាដល់បងប្អូនដែលមានជីវាភាពខ្វះ​ខាត។

Picture
ណារិទ្ធ និងរ៉ានិច
ណារិទ្ធបានចូលរួមយ៉ាង សកម្មក្នុងក្រុមជុំនុំអស់រយពេលជាច្រើនឆ្នាំ។ គាត់បានបញ្ចប់ការសិក្សាជំនាញកុំព្យូ ទ័រពីសាកលវិទ្យាល័យ។ 
គាត់មានចិត្តឆេះឆួលខាថ្វាយ​

បង្គំនិង បង្រៀនអ្នកផ្សេងទៀតខាងជំនាញនេះ។ រ៉ានិចបានចូលរួមបម្រើជាមួយណារិទ្ធផ្នែកថ្វាយបង្គំអស់រយពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នពួកគាត់មានកូនប្រុសម្នាក់ឈ្មោះ ករុណា 

Picture
យឺន ផល្លី
ផល្លី ជាសមាជិកក្រុមជំនុំ តាំងពីឆ្នាំ ២០០៧។  គាត់មានចិត្ត ឆេះឆួលចង់ឃើញមនុស្សចូលមកស្គាល់ព្រះជាម្ចាស់ រីកចំរើនក្នុងអំណោយទានរបស់គេ ហើយនាំការផ្លាស់ប្តូរដល់គ្រួសាររបស់ពួកគេ។ គាតចង់ឃើញការផ្លាស់ប្តូរដើម្បីថ្វាយសេរីរុងរឿងដល់ព្រះជាម្ចាស់។



----------------------------------------------------------------------------------------------------------------------------------------
យើងជាក្រុមជុំនុំដែលចង់ធ្វើការរួមគ្នាជាមួយក្រុមជុំនុំផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។ ម៉្យាងទៀតយើងក៏ជាចំណែកមួួយនៃបណ្តាញគ្រួសារក្រុមជុំនុំឈ្មោះថា  Newfrontiers. 
Picture
Powered by Create your own unique website with customizable templates.